Wednesday, January 25, 2012

ពាក្យក្នុង Poker

 
តាមការចែករំលែកពីមុនៗរបស់ខ្ញុំអំពី Texas Hold'Em Bonus និយាយពី 'របៀបលេង', 'ច្បាប់របស់ហ្គេមនេះ', 'ការណែនាំ', ។ល។ មកដល់ពេលនេះខ្ញុំបានរៀបចំចែកពីពាក្យបច្ចេកទេសរបស់ 'Poker'. ខ្ញុំសង្ឃឹមថាមិត្តដែលតាមដានប្លក់របស់ខ្ញុំ នឹងទទួលបានការស្វែងយល់ច្រើនស្តីពី 'Texas Hold'Em Bonus'. ខាងក្រោមគឺជាពាក្យដែលគួរស្វែងយល់:
ពាក្យក្នុង Poker
 
Ante                       កន្លែងដែលអ្នកលេងត្រូវដាក់ភ្នាល់ដើម្បីទទួលបានបៀចំនាប់ផ្តើម

Bonus                     ជាកន្លែងភ្នាល់បន្ថែមនៅពេលដែលអ្នកបានដាក់ប្រាក់ភ្នាល់លើ “Ante” រួចហើយ។ កន្លែងភ្នាល់មួយនេះគឺផ្ទៀងផ្ទាត់ជាមួយបៀរបស់អ្នកលេង (យោងតាមតារាងសងរបស់ Bonus) ហើយមិនពាក់ជាមួយការប្រៀបធៀបឈ្នះឬចាញ់របស់អ្នកលេងជាមួយមេនោះទេ។ ទោះបីជាបៀរបស់អ្នកចាញ់ក៏ដោយ អ្នកនៅតែអាចឈ្នះលើការភ្នាល់ Bonus។

Flop                        បៀផ្ងារបីសន្លឹកដែលនៅកណ្តាលវង់ ហើយដែលសំរាប់ផ្គុំអោយក្លាយជាបៀធំឬតូចតាមលំដាប់

Hole cards             បៀពីរសន្លឹករបស់កូន ឬមេ

Turn Card              ជាបៀសន្លឹកទី៤ ដែលនៅកណ្តាលវង់សំរាប់យកមកផ្គុំ

River Card             ជាបៀសន្លឹកទី៥ ដែលនៅកណ្តាលវង់សំរាប់យកមកផ្គុំ

No comments:

Post a Comment